Wenger ស្តាយ​ដែល​ Arsenal មិនមានលទ្ធភាព​ទិញ Ronaldo កាលពី ២០០៣

Arsene Wenger ជាថ្មីម្តងទៀត​បានបង្ហាញ​ការ​សោកស្តាយ​ចំពោះការសម្រេច​ចិត្ត​របស់​ Arsenal ក្នុងការ​មិន​ប្រជែង​នឹង​ Manchester United នូវ​តម្លៃខ្លួន ១២លានផោន ​សម្រាប់​ Ronaldo កាលពីឆ្នាំ ២០០៣។ 

គាត់​បាន​បញ្ជាក់ថា “គេ​បាន​មក​ទីនេះជាមួយ​ម្តាយ​របស់គេ ហើយ​យើង​ប៊ិះតែ​យក​រូបគេ​បាន​ហើយ។  ពេល​នោះ​ក៏ស្រាប់​តែ Man United ចូលមក​ដែរ ដោយ​មាន Carlos Queiroz ជាគ្រូបង្គោល​របស់ក្លឹប​កាល​នោះ។ ពេលនោះ United ប្រកួត​ទល់​នឹង​ Sporting Lisbon ហើយ​បាន​ឃើញ​ Ronaldo មានភាពលេច​ធ្លោ ហើយ​ពួកគេ​ក៏បាន​ចុះកុងត្រាជាមួយគេ​តែ​ម្តង“។

វាតែង​តែ​មាន​អ្វីម្យ៉ាង​ដែល​យើង​​គួរ​តែ​អាច​ធ្វើវាបាន តែអ្វីដែល​សំខាន់​ក្នុង​ក្នុង​ការ​ចរចា គឺយើង​ត្រូវដឹង​ថា​តើ​យើង​ត្រូវ​តែ​យក​ឈ្នះ​ឲ្យបាន​ ឬ ក៏​បោះបង់។ ពេល​នោះ​យើង​ចរចា​ជិតបានសម្រេច​​ហើយក្នុង​តម្លៃ ៤.៥លានផោន ក៏ស្រាប់​តែ Man United ហ៊ាន​ឲ្យរហូតដល់ ១២លានផោន ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​មាន​លទ្ធភាពយករូប​គេបាន។

Comments