Griezmann៖ មិនទាន់ដល់ពេល​ត្រូវ​និយាយ​ពី​អនាគតខ្ញុំទេ

Antoine Griezmann មិនចង់​ឆ្លើយ​សំណួរ​ទាក់​ទង​នឹង​អនាគត​របស់​ខ្លួន​ក្រោយពី​រកបាន​ពីរគ្រាប់​ជួយ​ឲ្យ​ Atletico Madrid ឈ្នះជើងឯក យូរ៉ូប៉ាលីគ ទល់​នឹងក្រុម​ Marseille របស់បារាំង ក្នុងលទ្ធផល ៣-០។ 

Griezmann បាន​និយាយថា “វាមិនទាន់​ដល់​ពេល​ត្រូវ​និយាយអំពីអនាគត​របស់ខ្ញុំនោះទេ គឺ​ខ្ញុំ​ត្រូវការ​ពេល​រីក​រាយ​​អបអរជ័យ​ជំនះជាមួយអ្នកគាំទ្រ​របស់ខ្ញុំ។ វាគឺជាសុបិន​របស់ខ្ញុំ​ក្នុងការ​ឈ្នះ​ពានជាមួយ Atletico ក្រោមការដឹកនាំរបស់ លោក Diego Simeone និង​មិត្ត​រួមក្រុុម​របស់​ខ្ញុំទាំងអស់គ្នា“។

Griezmann បាន​បន្ថែម​ទៀតថា “អារម្មណ៍​របស់អ្នក​ជាមួយ​នឹង​ក្លឹប​មួយ​គឹ​វា​នឹង​កាន់​តែ​ខ្លាំងឡើង​ពីមួយប្រកួតទៅមួយប្រកួត និង​ពី​មួយឆ្នាំទៅមួយឆ្នាំ។ ខ្ញុំបាននៅទីនេះ ៤ ឆ្នាំហើយ ហើយ​ខ្ញុំ​តែងទទួលបាន​ភាព​រីករាយ​ជាមួយ​អ្នកគាំ​ទ្រ​ដ៏​ច្រើន​ និង អ្នកនៅក្លឹបនេះទាំងអស់។ ទំនាក់ទំនង​របស់ខ្ញុំជាមួយពួកគេ​គឺ​ជ្រាលជ្រៅណាស់ ដែល​ជាហេតុ​ដែល​ខ្ញុំលះបង់គ្រប់យ៉ាង​នៅ​លើ​ទីលាន​ដើម្បីបាន​ឃើញ​ពួកគេ​រីករាយ។

Griezmann និយាយ​ថា​គាត់​ចង់​ឈ្នះ​ពានច្រើន​ទៀត “ខ្ញុំចាកចេញពី​ផ្ទះកាលពីអាយុ ១៤ ឆ្នាំ ​ដោយ​សារ​បំណង​ចង់​ឈ្នះ​បាន​ពាន​ច្រើន ដើម្បីទទួលបាន​ភាពរីករាយដូច​យប់​នេះអញ្ចឹង”

Griezmann ត្រូវបាន​គេ​សង្ស័យថា​អាច​នឹង​ទៅចូលរួម​ជាមួយក្លឹប Barcelona នៅរដូវក្តៅខាងមុខនេះ។

Comments