Leipzig បញ្ជាក់ថា Keita នឹងមិនទៅណា​នោះទេ

RB Leipzig បានបដិសេធព័ត៌មាន​ថា​ Naby Keita កំពុងព្យាយាម​ចាកចេញទៅ Liverpool នៃក្របខណ្ឌ Premier Leagueក្នុងខែ មករា នេះ។

Keita បានចុះកុងត្រាជាមួយ​ក្លឹបយក្សនៅ​ Merseyside ដោយ​ត្រូវគេបង្ហើបឲ្យ​ដឹង​ថា​ក្នុង​តម្លៃ​ ៤៨ លានផោន ។

ទោះជាបែបនេះក្តី ប្រធានក្លឹប លោក Oliver Mintzlaff បានបដិសេធ​ថា​មិនមានការចរចា​ណាមួយ​នោះឡើយ។ គាត់​បន្ថែមថា “ពួកគេបាន​កុងត្រា តែគាត់​នឹង​ក្លាយ​ជា​មនុស្ស​របស់ Liverpool ចាប់ពីខែ កក្កដា ទៅឯណោះទេ”។

នៅពេល​ចោទសួរ​អំពី​គុណភាព​របស់​ Keita មុន​ចាក​ចេញទៅ​ Liverpool លោកបាន​បានបញ្ជាក់ថា គាត់ជឿជាក់លើ Keita ហើយថា​ Keita មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាពលេងរបស់ខ្លួន​នោះឡើយ។

គាត់បន្ថែមទៀតថា “ខ្ញុំមិនបារម្ភឡើយ។ នៅឆ្នាំ ២០១៨ ខ្ញុំសង្ឃឹមថា​អ្នក​ទាំងអស់គ្នា​នឹង​ខិតខំបន្ថែម​ទៀត​ឲ្យ​អស់​ពីកម្លាំងកាយចិត្ត។ នោះជាអ្វីដែល​ធ្វើ​ឲ្យ​ក្រុម​យើង​ខ្លាំង”។

“យើង​ត្រូវតែ​សម្រេច​ឲ្យ​បាន​ច្រើន​ទៀត ក្នុង​នោះ​រួម​មាន​ការ​ជាប់​ជម្រុះសម្រាប់​ Champions League ផងដែរ។”

Comments