Son Heung-min ជាប់ជាកីឡាករល្អបំផុត​ប្រចាំទ្វីបអាស៊ីឆ្នាំ ២០១៩

AFC U23 Championship Highlights – Korea Republic vs Saudi Arabia

Gabriel Tan

ពានរង្វាន់​កីឡាករ​ល្អបំផុត​ប្រចាំទ្វីបអាស៊ី ដែល​មានតម្លៃស្ទើរស្មើនឹង Ballon d’Or ប្រចាំទ្វីបអាស៊ី ដែល​រៀបចំដោយ​ Titan Sporsts ក្រោម​ការ​ចូលរួម​បោះឆ្នោត​ពីអ្នក​សារព័ត៌មាន​អាជីពប្រចាំតំបន់​ជាច្រើន បាន​សម្រេចបោះឆ្នោត​​ឲ្យ Son Heung-min ខ្សែបម្រើ​ប្រយុទ្ធ​របស់ក្លឹប Tottenham Hotspur ក្លាយជាកីឡាករ​ល្អបំផុត​ប្រចាំទ្វីបអាស៊ីប្រចាំឆ្នាំ ២០១៩។

ការ​ជាប់​ក្លាយជាកីឡាករល្អបំផុត​ប្រចាំអាស៊ី ឬ Best Footballer in Asia ២០១៩​នេះ គឺបន្ទាប់ពីក្នុង​ឆ្នាំ ២០១៩កន្លងទៅ Son Heung-min គឺជាកីឡាករអាស៊ី​ម្នាក់ ដែល​មាន​ភាព​លេចធ្លោ​ខ្លាំង ក្នុងក្របខណ្ឌ Premier League និង Champions League ជាមួយ​ក្រុម Tottenham Hotspur។

Son Heung-Min ពិតជាគួរ​ឱ្យ​ស្រឡាញ់​មែន!

ហើយ​ឆ្លងកាត់​តាមការ​ទទួលបាន​ពានរង្វាន់​នេះជាថ្មី មានន័យ​ថា Son បានក្លាយជាកីឡាករល្អបំផុត​ប្រចាំអាស៊ី ជាលើកទី ៥ហើយ ក្នុងរយៈពេល ៧ឆ្នាំមកនេះ។ សូម​ជម្រាបជូនថា តាំងពីបង្កើតពានរង្វាន់​កីឡាករល្អបំផុត​ប្រចាំអាស៊ី កាលពីឆ្នាំ ២០១៣មក Son ទទួលបាន​ពានរង្វាន់នេះ ចំនួន ៥ដង ក្នុង​រយៈពេល ៧ឆ្នាំនៃការបង្កើត​ពានរង្វាន់នេះ។ ហើយ​ ២ដង ទៀត បាន​ទៅលើកីឡាករ Keisuke Honda កាលពីឆ្នាំ ២០១៣ និង​ Shinji Okazaki កាលពីឆ្នាំ ២០១៦។

Son ទទួលបាន​សរុប ២៥៨ពិន្ទុ ដែលស្មើនឹង ៣១.៦ភាគរយ​នៃការ​បោះឆ្នោត ដែល​មាន​ខ្ពស់ជាងអ្នក​លេខ ២ ជាងពាក់កណ្តាល។ សូម​ពិនិត្យ​មើល​ពិន្ទុនៃកីឡាករ ១០នាក់ចុងក្រោយ ដែល​ជាកីឡាករ​ល្អបំផុត​ប្រចាំទ្វីបអាស៊ី នៅឆ្នាំ ២០១៩៖

១. Son Heung-min (Tottenham) – Korea Republic: 258 points
២. Akram Afif (Al Sadd) – Qatar: 114 points
៣. Takumi Minamino (Red Bull Salzburg) – Japan: 90 points
៤. Almoez Ali (Al Duhail) – Qatar: 64 points
៥. Sardar Azmoun (Zenit) – Iran: 58 points
៦. Bafetimbi Gomis (Al Hilal) – France: 49 points
៧. Wu Lei (Espanyol) – China PR: 29 points
៨. Salem Al-Dawsari (Al Hilal) – Saudi Arabia: 26 points

៩. Baghdad Bounedjah (Al Sadd) – Algeria: 15 points
១០.  Paulinho (Guangzhou Evergrande) – Brazil: 14 points៕

Comments