ការសម្រេចចិត្តទៅលេងឲ្យជប៉ុន គឺជាការបាត់បងឱកាសដ៏ធំសម្រាប់ វឌ្ឍនាកា

តារាបាល់ទាត់កម្ពុជារូបនេះបានត្រូវក្លឹបលំដាប់ទី ៣ នៅជប៉ុន គឺ Fujieda MYFC ទិញសម្រាប់ប្រកួតក្នុងរដូវកាលឆ្នាំ ២០១៧។ ការពិតគេអាចចូលលេងឲ្យក្លឹបលំដាប់ខ្ពស់បំផុតដែលនៅជិតផ្ទះរបស់ខ្លួន។ កីឡាករខ្សែប្រយុទ្ធ និងជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅពីររដូវកាលចុងក្រោយនៅប្រទេសរបស់ខ្លួនដែលលេងឲ្យ បឹងកេត អង្គរ រូបនេះ មានតម្លៃខ្លួនមិនទាន់ខ្ពស់នៅឡើយ ទេ ហើយគេនឹងស្វាគមន៍ក្លឹបដែលចង់បានខ្លួនគេទៅលេង។

វាជារឿងដ៏គួរឲ្យសោកស្តាយណាស់ដែលក្រុមលំដាប់ទីបី និងដែលស្ថិតក្នុងប្រទេសដែលត្រូវចំណាយពេលជិះយន្តហោះរហូតដល់ ៦ ម៉ោង អាចនឹងមានឱកាសទទួលបានកីឡាករដែលមានទេពកោសល្យម្នាក់នេះ ដែលគេនឹងអាចធ្វើវាបានយ៉ាងល្អ និងក្លាយជាកំពូលតារាបាល់ទាត់នៅជិតផ្ទះរបស់ខ្លួនយ៉ាងពិតប្រាកដ។

វឌ្ឍនាកា គឺជាកីឡាករដ៏ល្អមួយរូប។ ដូចជាពួកគេធ្លាប់ជួបស្រាប់ហើយ គឺក្រុមម៉ាឡេសីុ នឹងមិនភ្លេចឡើយនៅពេលដែលវឌ្ឍនាកា បង្ករព្យុះភ្លើងសម្រាប់ខ្សែការពារនៅក្នុងការប្រកួតបើកពានរង្វាន់ AFF Suzuki Cup ២០១៦។ គេបានធ្វើឲ្យក្រុមខ្លារបស់ម៉ាឡេស៊ី វឹកវរដូចដែលគេធ្លាប់បានធ្វើជាច្រើនលើកច្រើនសារចំពោះខ្សែការពារនៃ ក្រុមកម្ពុជាកន្លងមកអញ្ចឹងដែរ។ គេគឺជាកីឡាករដែលទាត់បញ្ចូលទី និងលេងបានយ៉ាងល្អ។ អ្វីដែលសំខាន់នោះ គឺគេទើបតែមានអាយុ ២៣ ឆ្នាំប៉ុណ្ណោះ។

ក្រុមអ្នកចម្បាំងអង្គរ អាចនឹងត្រូវធ្លាក់ចេញពីវគ្គជម្រុះក្រុមក៏ពិតមែន ដូចដែលបានដឹងមុនរួចជាស្រេចហើយសម្រាប់ក្រុមដែលឆ្លងកាត់វគ្គជម្រុះ ក៏ប៉ុន្តែគេបានបង្កើតឲ្យមានការប្រកួតដ៏ជក់ចិត្តរហូតមក ហើយសម្រាប់កម្ពុជាវឌ្ឍនាកា គឺអាចប្រៀបទៅនឹងកីឡាករ Cristiano Ronaldo ទៀតផង។

នៅក្នុងការប្រកួតក្រោយមកទៀត ដោយមានបទពិសោធន៍បន្ថែម ហើយក៏ដូចជាសំណាងផងដែរ កម្ពុជា បិះតែនឹងអាចរក្សាបានគ្រាប់បាល់ ២ ទល់នឹង ១ ជាមួយក្រុមម៉ាឡេស៊ី ទៅហើយ។ ចៃដន្យអាក្រក់ ខ្សែការពាររបស់កម្ពុជាហាក់មិនមានកម្លាំងល្អដូចខ្សែប្រយុទ្ធសោះ ដែលធ្វើឲ្យម៉ាឡេស៊ី មានឱកាសតាមរហូតដល់ឈ្នះ ៣ ទល់នឹង ២ វិញ។

បើកុំតែធ្វើឲ្យក្រុមម៉ាឡេស៊ី អាចយកឈ្នះវិញបាននោះ ម្លេះប្រហែលជាមានការចាប់អារម្មណ៍កាន់តែច្រើនខ្លាំងឡើងពីប្រទេសក្នុងអាស៊ាន ធំៗមកលើកីឡាកររូបនេះ។

ការពិតទៅវាក៏គ្មានអ្វីខុសដែរសម្រាប់ J3 ផ្ទាល់។ គុណភាពនៃក្រុមនេះ ទាំងនៅក្នុង និងក្រៅតារាងប្រកួត គឺនឹងល្អនៅក្នុងអាស៊ីអាគ្នេហ៍ដដែល ហើយនឹងអាចល្អជាងគេ។ យ៉ាងហោចណាស់ក៏កីឡាករវ័យក្មេងរូបនេះអាចទទួលបានបទពិសោធន៍ថ្មីៗ និងរីកចម្រើនជាប្រាកដ។

ជប៉ុនមានចំណាប់អារម្មណ៍មកលើតំបន់អាស៊ីអាគ្នេហ៍ និងមានបំណងយកតំបន់នេះធ្វើជាទីផ្សារដ៏ធំមួយសម្រាប់ J.League ផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មានការចុះអនុសញ្ញាយោគយល់គ្នាជាមួយបណ្តាសហព័ន្ធជាតិជាច្រើន។ មានការខិតខំប្រឹងប្រែងដើម្បីទទួលបានអ្នកគាំទ្រពីប្រទេសអាស៊ាន ឲ្យមើលបាល់ទាត់ជប៉ុន។

នេះជាដំណើរពីក្រោយនៃតារាបាល់ទាត់ Irfan Bachdim របស់ឥណ្ឌូនេស៊ី និង Le Cong Vinh របស់វៀតណាម ដែលបានដើរឆ្លងកាត់ការលេងនៅទឹកដីព្រះអាទិត្យមួយនេះ។ ហើយនេះជាហេតុផលដែលកីឡាករថៃ Chanathip Songkrasin នឹងធ្វើដំណើរទៅលេងនៅទីនោះនារដូវក្តៅខាងមុខផងដែរ។

រឿងគឺសាមញ្ញទេ។ ប្រសិនបើអ្នកខ្លាំងនៅអាស៊ីអាគ្នេហ៍ទៅលេងនៅជប៉ុន នោះវានឹងធ្វើឲ្យមានការចាប់អារម្មណ៍ពីអ្នកគាំទ្រនៅឯប្រទេសកំណើតរបស់ពួកគេ។ ហើយប្រសិនបើពួកគេទទួលបានជោគជ័យទៀតនោះ គឺវានឹងរឹតតែធ្វើឲ្យមានការរំភើបពី អ្នកគាំទ្រ ប្រព័ន្ធសារព័ត៌មាន និងចុងក្រោយគឺអ្នកឧបត្ថម្ភ។

វាគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះ។ ជាក់ស្តែងវាមិនទាន់កើតឡើងនៅឡើយទេ។ កីឡាករដែលធ្លាប់ទៅលេងនៅទីនោះទាំងប៉ុន្មានមិនទាន់មានអ្នកណាធ្វើឲ្យមានការប្រែប្រួលធំដុំនៅឡើយ តែពួកគេក៏បានទទួលប្រយោជន៍ជាច្រើនពីការលេងនៅជប៉ុន សម្រាប់ខ្លួនគេផ្ទាល់។

វឌ្ឍនាកា គឺជាកីឡាករដែលមានទេព្យកោសល្យខ្លាំងម្នាក់ មិនមែនតែនៅក្នុងតំបន់អាស៊ីអាគ្នេហ៍នោះឡើយ ក៏ប៉ុន្តែគឺសម្រាប់ទ្វីបទាំងមូលផងដែរ។

ម៉ាឡេស៊ី និង ស៊ិង្ហបុរី គួរតែចែចូវកីឡាករនេះ។ ជាជាងការធ្វើដំណើរវែងឆ្ងាយទៅភាគខាងជើងជប៉ុន គេគួរតែធ្វើដំណើរដ៏ខ្លីមួយទៅខាងត្បូង។ វានឹងមិនពិបាកត្រូវបន្ស៊ាំនឹងអាកាសធាតុ អាហារ ហើយការវិលត្រឡប់មកលេងផ្ទះពេលទំនេរក៏មិនមែនជារឿងពិបាកដែរ។

បើនិយាយពីមុខមាត់វិញ ក្លឹបនៅ ម៉ាឡេស៊ី និងស៊ិង្ហបុរី អាចនឹងមានមុខមាត់ប្រសើរជាងក្លឹបលំដាប់ទីបីរបស់ជប៉ុន ទៀតផង។ វានឹងកាន់តែងាយស្រួលថែមទៀតដល់អ្នកគាំទ្រក្នុងស្រុករបស់ខ្លួនក្នុងការតាមដានកីឡាករសំណព្វរបស់ខ្លួន។

ប្រសិនបើ ចាន់ វឌ្ឍនាកា ចង់ទៅជប៉ុនមែន គេគួរតែសម្រចចិត្តទៅពេលក្រោយ បន្ទាប់ពីគេអាចបង្ហាញឲ្យគេឃើញថាគេពិតជាកីឡាករដែលមានតម្លៃខ្លាំងនៅក្នុងក្លឹបធំមួយនៅអាស៊ីអាគ្នេហ៍ ហើយពេលនោះស្រួសមិនស្រួលគេអាចចូលលេងនៅក្លឹបកំពូលរបស់ជប៉ុនផងក៏ថាបាន។

សម្រាប់កីឡាករផ្ទាល់ ជម្រើសណាក៏មានប្រយោជន៍ម្យ៉ាងម្នាក់។ វាមិនមានរឿងថាមិនប្រាកដទេប្រសិនបើវាជាក្លឹបកំពូលពី ម៉ាឡេស៊ី និងក្លឹបពីប្រទេសមួយទៀតនោះ។

ពួកគេគួរតែនៅទីនោះមិនមែនគ្រាន់តែដើម្បីធ្វើឲ្យក្រុមប្រសើរឡើងនោះឡើយ។ ពួកគេគួរតែមានភាពប្រសើរឡើងហើយ ខណៈដែលគេត្រូវរត់ប្រដេញខ្សែការពារដ៏រឹងមាំរបស់ម៉ាឡេស៊ីកាលពីពីរបីខែមុន តែបែរជាទៅប៉ះទីផ្សារបាល់ទាត់ដ៏ធំនៅភាគខាងជើងទៅវិញ។ ក្រុមទាំងពីរត្រូវការជំនួយដូចគ្នាពេលបច្ចុប្បន្ននេះទាំងក្នុងនិងក្រៅតារាង។

វាជាកម្លាំងចិត្តដ៏ធំមួយដែលយ៉ាងហោចណាស់ មានក្លឹបមួយដែលបានមើលឃើញថាមានកីឡាករដែលមានទេពកោសល្យ នៅក្នុងប្រទេសអាស៊ាន សូម្បីតែនៅក្នុងប្រទេសដែលមិនសូវមានប្រវត្តិជោគជ័យកន្លងមក។ ក្លឹប Balestier Khalsa របស់ស៊ិង្ហបុរី បានទិញកីឡាករបីរូបពីភូមា ហើយនៅមានច្រើនទៀត នៅជុំវិញខ្លួន។

ចាន់ វឌ្ឍនាកា គ្រាន់ជាឧទាហរណ៍មួយប៉ុណ្ណោះ ហើយគេគួរតែលេងនៅ ស៊ិង្ហបុរី ឬ ម៉ាឡេស៊ី មិនមែនជប៉ុនឡើយ។

Comments