AFC Asian Cup 2019: អតីតអ្នកចាត់​ការ​ក្លឹប​កាំភ្លើង​ធំ​ត្រូវ​ឃើញ​ដាក់​ជាគ្រូបង្វឹក​ក្រុម​ថៃ នៅលើ Google search

Touch my privates? You get punched: Laos Toyota’s Victor Amaro escapes red card

វាយឃ្លា​ ‘Thailand national team coach’ នៅលើ Google នោះ​អ្នក​នឹង​ឃើញ​ឈ្មោះ​អតីតអ្នកចាត់​ការ​ក្លឹប​កាំភ្លើង​ធំ​ ត្រូវ​បាន​បង្ហាញជាគ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​ថៃ។

ពេលអ្នក​ស្វែងរកដោយ​វាយ​ឃ្លា ‘Thailand national team coach’ អ្នក​នឹង​រំពឹង​ថា​វា​​បង្ហាញលទ្ធផលដែល​អាច​ជា រូប​ថត​របស់​អ្នកចាត់​ការ​បណ្តោះអាសន្ន​គឺលោក Sirisak Yodyadthai ឬ ក៏អាច​ជារូប​លោក​ Milovan Rajevac ដែល​ទើប​ត្រូវ​បញ្ឈប់​ពីការងារ។

តែ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ លទ្ធផល​បែជាបង្ហាញ​អតីត​អ្នកចាត់​ការ​របស់ក្រុម​កាំភ្លើង​ធំ​លោក Arsene Wenger ជាគ្រូបង្វឹកទៅវិញ ដែល​មាន​បញ្ជាក់​ពីក្រោម​ថា​បាន​ចុះកុងត្រា​រយៈពេល ២ ឆ្នាំទៀត​ផង។

ទោះជាបែបនេះ​ក្តីនៅពេល​ចូល​មើល​ក្នុង Wikipedia ព័ត៌មាន​ពីអ្នកចាត់​ការ​រូប​នេះ​ហាក់​មិន​ឆ្លុះបញ្ចាំងពី​លទ្ធផល​ស្វែងរក​នេះទេ។

តាំងពីចាកចេញពី​ក្លឹប​ Arseral  លោក Wenger ដែលមាន​វ័យ ៦៩ឆ្នាំ មិន​ទាន់​បាន​ចូល​រួម​ក្នុង​តួនាទីអ្នក​គ្រប់​គ្រង​ក្នុង​ក្លឹបណា​មួយ​ឡើយ បើ​ទោះ​បីជា​មាន​ពាក្យ​ចចាមអារ៉ាម​ពីការ​ចូលរួមរបស់គាត់​ជាមួយក្លឹប​នេះក្លឹប​នោះជាច្រើនក្តី។

ដោយ​សារ​តែ​ធ្លាប់​មាន​ប្រវត្តិ​ដឹកនាំ​នៅ​ប្រទេស​ជប៉ុន រួមផ្សំ​នឹង​ការ​លើក​ឡើង​របស់​គាត់​ថា​ការ​ត្រឡប់​ទៅដឹកនាំនៅអាស៊ីវិញ​នឹង​ជារឿង​ដែល​លោក​​ស្វាគមន៍​ផង​នោះ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​លទ្ធផល​ស្វែង​រកបង្ហាញ​បែបនេះ។

ក្រុម​ជម្រើសជាតិ​ថៃពេល​នេះកំពុង​តែ​ប្រវ៉េប្រវ៉ាក្នុង​ការ​រក​ពិន្ទុ​ដើម្បី​អាច​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត ក្នុង​ការ​ប្រកួត​ AFC Asian Cup 2019 បន្ទាប់ពី​ចាញ់​យ៉ាង​ចាស់​ដៃ​ក្រោម​ការ​ដឹកនាំ​របស់​លោក Rajevac ក្នុង​លទ្ធផល ៤-១ ក្រោម​ថ្វីជើង ក្រុម​ឥណ្ឌា ក្នុង​ជំនួប​ទីមួយក្នុង​ពូល ហើយ​ក្រោយមក​យក​ឈ្នះក្រុម បារ៉េន ក្នុង​លទ្ធផលប្រផិត​ប្រផោយ ១-០ ក្រោម​ការ​ដឹកនាំ​របស់​លោក Yodyadthai ដែលជាអ្នកចាត់​ការ​បណ្តោះអាសន្ន។

ពួកគេ​នឹង​ត្រូវ​ជួប​ជាមួយក្រុម​ម្ចាស់​ផ្ទះអេមីរ៉ាត អារ៉ាប់រួម នៅយប់​នេះ ដែល​នឹង​ជា​ការប្រកួត​សម្រេច​ជោគ​វាសនា​របស់​ក្រុម​ទាំងពីរ​នេះផងដែរ។

 

 

Comments