អបអរសាទរ! វៀតណាម ទម្លាក់ហ្សកដានីឡើងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ AFC Asian Cup

Touch my privates? You get punched: Laos Toyota’s Victor Amaro escapes red card

ក្រុមជម្រើសជាតិវៀតណាម បានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងពាន AFC Asian Cup តាមរយៈការទម្លាក់ក្រុមខ្លាំង ហ្សកដានី ដោយបាល់ពេណាល់ទី ៤-២ បន្ទាប់ពីស្មើគ្នា ១-១ ក្នុងម៉ោងធម្មតា និងបន្ថែម១៥នាទី២ដង។ 

ហ្សកដានី បើកការនាំមុខដំបូងតាំងពីនាទី៣៩ដោយខ្សែបម្រើ Abdel-Rahman ប៉ុន្តែនៅវគ្គទី២នាទីទី៥១ ខ្សែបម្រើ Nguyễn Công Phượng  បានស៊ុតតាមស្មើឲ្យវៀតណាម ១-១ បានសម្រេច។

ការទាត់បាល់កាត់សេចក្តី (វៀតណាមឈ្នះ)

នៅវគ្គពេណាល់ទី ក្រុមនាគមាស បានស៊ុតចូល៣គ្រាប់ដំបូង ខណៈ ហ្សកដានី របូត២គ្រាប់ ធ្វើឲ្យវៀតណាមនាំមុខ ៣-១។ គ្រាប់ទី៤វៀតណាមធ្វើមិនបានសម្រេច ប៉ុន្តែហ្សកដានីតាមបានវិញ ៣-២។ យ៉ាងណាក្តី នៅគ្រាប់ចុងក្រោយ ក្រុមលេខ១អាស៊ានបានស៊ុតយកឈ្នះ ៤-២ បានសម្រេច។

Comments