កម្លាំងចិត្តដល់ក្រុមនាគមាស៖ ក្រុមបាល់ទាត់​ប្រទេសអាស៊ានរួមគ្នា​គាំទ្រក្រុម​​វៀតណាមក្នុង​ការប្រកួត​ AFC Asian Cup 2019

Touch my privates? You get punched: Laos Toyota’s Victor Amaro escapes red card

ខណៈដែលមាន​តែ​ក្រុមវៀតណាម តែមួយគត់ដែលកំពុងលើក​ទង់អាស៊ានក្នុងវគ្គ ៨ ក្រុម​ចុងក្រោយ​នៃការប្រកួត AFC Asian Cup ឆ្នាំ ២០១៩ នោះ យើងគិតថាវាប្រហែលនេះជា​ពេលវេលាសម្រាប់ក្រុម​នៃប្រទេសក្នុង​តំបន់​អាស៊ាន​ទាំងមូល ​ទុក​ការប្រកួត​ប្រជែង​របស់ខ្លួន​មួយឡែកសិន ហើយរួមកម្លាំង​គ្នា​គាំទ្រ​ផ្តល់​កម្លាំង​ចិត្ត​ចំពោះ​ក្រុមនាគមាសវៀតណាម។

អាចថាធ្លាប់​មានការប្រកួតប្រជែងដ៏ខ្លាំងក្លា​រវាង​ក្រុម​នៃ​ប្រទេសអាស៊ាន​ទាំងនេះ ក៏ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) តែងតែមានបំណងលើកកំពស់កីឡាបាល់ទាត់​នៅក្នុងតំបន់។ ដូចគ្នានឹងស្លាកសញ្ញា AFF ដែលជានិមិត្តរូបនៃសមាជិក​អាស៊ាន​ទាំងមូល ប្រទេស​ជាសមាជិក​បាន​រួមគ្នា​លើកកម្ពស់​គុណភាព​បាល់​ទាត់​នៅក្នុង​តំបន់​តាម​រយៈការ​ប្រកួត​ប្រជែង​ដោយស្មើភាព ។

Asian Cup Vietnam ASEAN

វៀតណាម ដែលជា​ម្ចាស់ជើងឯក AFF Suzuki Cup ឆ្នាំ 2018 ជាអ្នកតំណាងតែមួយគត់​ពីអាស៊ានដែលនៅបន្ត​ប្រយុទ្ធ​នៅក្នុងព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ 2019 ដែលកំពុងប្រព្រឹត្តទៅនៅប្រទេស អេមីរ៉ាត អារ៉ាប់រួមនោះ។ វាប្រហែលជាដល់ពេលវេលា​មួយ​សម្រាប់អាស៊ីអាគ្នេយ៍បង្ហាញពិភពលោកទាំងមូលថាពួកគេពិតជារួមគ្នាដោយ ឈរនៅពីក្រោយក្រុម​ជាមិត្ត​របស់ខ្លួន​ក្នុង​ការ​ប្រជែង​យក​ពានរង្វាន់ Asian Cup ។

ពេលនេះយើងនឹង​មក​មើល​ការ​បញ្ចេញទស្សន​របស់អ្នកគាំទ្រក្នុង​តំបន់មួយ​នេះ​ ខណៈដែលក្រុម​របស់លោក Park Hang-seo ប្រកួតដណ្តើម​យក​ជើងឯកទ្វីបអាស៊ី។

វៀតណាមមានមោទនភាពចំពោះអ្នកចម្បាំងរបស់ខ្លួន!

“ក្រុមជម្រើសជាតិ​វៀត​ណាម​បាន​រីកចម្រើនយ៉ាង​ឆាប់​រហ័ស​​ក្នុង​រយៈកាលពីរបីឆ្នាំចុងក្រោយ​នេះ។”

ក្រុម​នាគ​បាន​ខកចិត្តក្នុងព្រឹត្តិការ​កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៧។ ប៉ុន្តែបន្ទាប់មក គ្រូ​ពីកូរ៉េខាងត្បូងបានមកដល់ហើយបានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងសម្រាប់ប្រទេសរបស់យើង។

ចំពោះពួកយើង Park Hang-seo គឺជាគ្រូយុុទ្ធសាស្ត្រ​ដ៏ពូកែម្នាក់​ដែល​តែងតែដឹក​នាំក្រុម​វៀត​ណាម​ឲ្យ​ឈ្នះ​ការប្រកួត​ជាបន្តបន្ទាប់។

ពីការ​​ប្រកួត​ដែល​ពោរពេញ​ទៅដោយ​ព្រឹល​ធ្លាក់​ជោគ​ជាំនៅកង​ចូវ ដែលក្រុម​ U23 របស់​យើង​ធ្វើការ​ប្រយុទ្ធយ៉ាង​ស្វិតស្វាញ និង​ដោយភាពក្លាហាន ហើយ​ដែល​ក្រោយ​មក​បាន​ទទួល​ជ័យ​ជំនះ​ក្នុង​ការប្រកួត​ពានរង្វាន់ AFF Suzuki Cup កាលពីខែ ធ្នូ កន្លងទៅ។ យើង​សង្ឃឹម​ថា​ក្រុម​នេះ​នឹង​បន្ត​ធ្វើបាន​ល្អ​បែបនេះ​ទៀត​ និង​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រកួត Asian Cup 2019 ជាបន្ត”។

ក្រុម​ថៃ​គាំទ្រ​ក្រុម​ជម្រើសជាតិ​វៀត​ណាម បើ​ទោះ​បី​ជា​ក្រុម​ខ្លួន​មិន​ទទួលបាន​ជោគជ័យ​ក៏ដោយ

ក្រុមដំរីចម្បាំង​បាន​បរាជ័យ​ក្រោម​ថ្វីជើង​របស់​ក្រុម​ចិន​ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ តែ​មុន​នេះ​ពួកគេ​ធ្វើ​បាន​យ៉ាង​ល្អ​ដើម្បីឡើង​មក​វគ្គនេះ”។

ខណៈដែល​ក្រុម​ហ្វ៊ីលីពីន​ក៏​បាន​ជ្រុះចេញពីការ​ប្រកួត​នេះហើយ​ដែរ​នោះ ពេល​នេះ​នៅសល់​តែក្រុម​វៀត​ណាម​ដែល​ជាក្រុម​តែមួយគត់​របស់អាស៊ាន ដែល​នៅបន្ត​ប្រយុទ្ធ​សម្រាប់​ពានរង្វាន់​ទ្វីពដ៏ធំមួយ​នេះ។

AFC Asian Cup 2019: Thailand backs Vietnam

យើង​ជឿជាក់​ថា ក្រុម​នាគមាស នឹង​បង្កើត​ប្រវត្តិសាស្ត្រថ្មី សម្រាប់ខ្លួនឯង​ក៏ដូចជាសម្រាប់​ក្រុម​អាស៊ាន​ទាំងមូលផងដែរ​ក្នុង​ពានរង្វានអាស៊ីមួយនេះ។ ហើយវាក៏ជាពេល​ដែល​ពួកយើង​ត្រូវផ្តល់​កម្លាំងចិ្តត​ដល់ក្រុម​នេះ​ផងដែរ។ 

យើង​មានមោទនភាព​ចំពោះក្រុម​វៀត​ណាម ហើយ​យើង​សុំជូន​ពរ​ឲ្យក្រុម​របស់អ្នកទទួលបាន​ជ័យយ​ជំនះ​នេះ។ ឆន្ទះក្នុង​ការ​ប្រយុទ្ធ និង​ការ​ខិតខំ​គ្រប់​យ៉ាង ជាអ្វីដែល​គ្រប់​គ្នា​អាច​រៀន​សូត្រ​ពីក្រុម​នេះបាន។

វីរៈភាពរបស់​វៀត​ណាម​ធ្វើឲ្យ​កម្ពុជាជឿជាក់

ក្នុង​នាម​ជា​ប្រទេសក្នុង​តំបន់​​អាស៊ាន​តែមួយ យើង​រីករាយ​ដែល​វៀត​ណាម​បាន​ឡើង​ទៅ​វគ្គ​បន្ត​នៅ​ Asian Cup។ ពួកគេ​ជាក្តីសង្ឃឹម​សម្រាប់​ក្រុម​អាស៊ាន​ទាំងមូល ក្នុង​ការ​ប្រគួត​ដណ្តើម​ជើង​ឯក​ទ្វីប​ដែលមាន​ភាពល្បីល្បាញ​មួយ​នេះ។

ក្រុម​កម្ពុជា​ និង​វៀត​ណាម បានប្រជែងគ្នា​យ៉ាង​ស្វិត​ស្វាញ​អស់រយៈពេលមួយឆ្នាំកន្លងមក តែអ្វីដែល​ពួកគេ​ធ្វើបាន​ក្នុង​ការ​ប្រកួត​វគ្គ​ចែកពូល និង​វគ្គ ១៦ ក្រុម​ចុងក្រោយ​គឺជា​អ្វីដែល​ក្រុម​អាស៊ាន​ទាំងអស់​គួរ​តែ​យក​គំរូតាម។

AFC Asian Cup 2019: Cambodia backs Vietnam

ពេល​នេះ យើង​ជឿ​ថា​ពួកគេ​នឹង​អាច​ឡើង​ទៅ វគ្គ​បន្ត​ទៀត​បាន ព្រោះពួកគេ​បាន​បង្ហាញ​នូវទម្រង់​លេង​ដ៏ល្អ​រួច​ហើយ​នៅវគ្គមុនៗ ដោយ​ជើងឯក​បាល់​ទាត់​អាស៊ីអាគ្នេហ៍​មួយ​នេះ មានខ្សែប្រយុទ្ធ​ដ៏មុត​ស្រួច និង​ប្រព័ន្ធការពារ​ដ៏​រឹង​មាំ។

ប្រឹងឡើង​វៀត​ណាម! អ្នកជាក្តីសង្ឃឹម​​របស់​បាល់ទាត់​អាស៊ាន។

មីយ៉ាន់​ម៉ា​ជឿ​ថាក្រុម​​ជប៉ុនអាច​ត្រូវ​បំបាក់​​បាន!

ក្រុម​ជម្រើស​ជាតិ​វៀត​ណាម​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ក្នុ​ងវគ្គ​ ៨ក្រុម​ចុង​ក្រោយ​នៃ​​ការ​ប្រកួត​ពាន​រង្វាន់ AFC Asian Cup 2019។ ដោយ​សារ​វៀត​ណាម​ជា​ក្រុម​តែ​មួយ​គត់​ក្នុ​ងចំណោម​ប្រទេស​សមាជិក​សមាគម​អាស៊ាន​​ដែល​អាច​ឡើង​ដល់​វគ្គ​ ៨ក្រុម​ចុង​ក្រោយ។ ពួក​គេ​បាន​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៃ​តំបន់​អាស៊ាន​​ថា​ពួក​យើង​អាច​សម្លឹង​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ខ្ពស់​បំផុត​បាន។

ជាក់​ស្ដែង​ អ្នក​គាំ​ទ្រ​កីឡា​បាល់ទាត់​​ពី​គ្រប់​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​អស់​ ទាំង​អ្នក​គាំ​ទ្រ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​ផ្ទាល់​​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​គាំ​ទ្រ​ក្រុម​ជម្រើស​ជាតិ​វៀតណាម​​ក្នុ​ង​ការ​ប្រកួត​ជា​មួយ​ក្រុម​សាមូរ៉ៃ​ខៀវ​ជប៉ុន​ នៅ​វគ្គ​ ៨ក្រុម​ចុង​ក្រោយ​ដែល​នឹង​ឈាន​ចូល​មកដល់។

AFC Asian Cup 2019: Myanmar backs Vietnam

អ្នក​គាំ​ទ្រ​របស់​មីយ៉ាន់​ម៉ា​​តែង​តែ​កោត​សរសើ​រ​ជំនាញ​ និង​សមត្ថ​ភាព​របស់​​ក្រុម​វៀត​ណាម​។ កម្លាំង​ចិត្ត​ និង​សាមគ្គី​ភាព​របស់​ក្រុម​មួយ​នេះ​បាន​ទាក់​ទាញ​ទឹក​ចិត្ត​អ្នក​ទស្សនា​នៅ​មីយ៉ាន់​ម៉ា​​ក្រោយ​ពេល​ដែល​ក្រុម​របស់​គេ​បាន​ឈាន​ទៅ​វគ្គ​ជម្រុះ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ Asian Cup។ យើង​ជឿថា​ ពួក​គេ​ក៏​បាន​ទាក់​ទាញ​ទឹក​ចិត្ត​របស់​អ្នក​ទស្សនា​ក្នុ​ងបណ្ដា​ប្រទេស​អាស៊ាន​ផ្សេងៗ​ទៀត​ដែរ។

ពេល​នេះ ពួក​គេ​ត្រូវ​ជួប​ជាមួយ​ក្រុម​មួយ​ដ៏​ខ្លាំង​របស់​អាស៊ី​ ប៉ុន្តែ​ក្នុ​ងការ​ប្រកួត​ពាន​រង្វាន់ Asian Cup លើក​នេះ ក្រុម​ជប៉ុន​នៅ​មិន​ទាន់​លេង​ដល់​ទម្រង់​​ល្អ​បំផុ​តរបស់​គេ​នៅ​ឡើយ​ទេ។ ហើយ​យើង​ជឿ​ជាក់​ថា​ ក្រុម​នាគ​មាស​វៀត​ណាម​ អាច​មាន​ឱកាស​ឡើង​ទៅ​លេង​នៅ​វគ្គ​បន្ទាប់​ទៀត​ បើ​ការ​ប្រកួត​មួយ​លើក​នេះ​ជា​ថ្ងៃ​សំណាង​របស់គេ!

ហ្វ៊ី​លីពីន​រីក​រាយ​ដែល​បាន​រីក​ចម្រើន​ក្នុ​ងការ​ប្រកួត​បាល់ទាត់​អាស៊ាន

​ដោយ​វៀត​ណាម​ជា​ក្រុម​អាស៊ាន​តែ​មួយ​គត់​​ដែល​​អាច​នៅ​លេង​បន្ត​ក្នុង​ការ​ប្រកួត​ AFC Asian Cup អ្នក​គាំ​ទ្រ​របស់​ក្រុម​ជម្រើស​ជាតិ​ហ្វ៊ី​លី​ពីន​ច្បាស់​ជា​​គាំ​ទ្រ​ក្រុម​នាគ​មាស​វៀត​ណាម​​ ដោយ​សារ​ក្រុម​នេះ​នឹង​ជា​តំណាង​របស់​​បណ្ដា​ប្រទេ​ស​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល។

ក្រុម​ជម្រើស​ជាតិ​វៀត​ណាម​ និង​ហ្វ៊ី​លីពីន​​មាន​ប្រវត្តិ​លើ​ឆាក​អន្តរ​ជាតិ​​ជាមួយ​គ្នា ដោយ​ក្រុម​វៀត​ណាម​​​ធ្លាប់​ទម្លាក់​ហ្វ៊ី​លី​ពីន​ចេញ​ពី​ការ​ប្រកួត​ AFF Suzuki Cup 2018 ដែល​ទើប​តែ​កន្លង​ផុត​ទៅ​នេះ។ យ៉ាង​ណា​មិញ គឺ​ក្រុម​ហ្វ៊ី​លី​ពីន​ទៅ​វិញ​ទេ ដែល​​ធ្លាប់​ឈ្នះ​ក្រុម​វៀត​ណាម​ក្នុ​ងការ​ប្រកួត​ពាន​រង្វាន់​ដដែល​នេះ​កាល​ពី​ឆ្នាំ​២០១០ និង​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១២ មាន​ន័យ​ថា​ក្រុម​វៀត​ណាម​ឆ្លង​មិន​ផុត​វគ្គ​សន្សំ​ពិន្ទុ។

ថ្វី​ត្បិត​តែ​ធ្លាប់​មាន​ប្រវត្តិ​​បំបាក់​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ពិត​មែន ប៉ុន្តែ​​សាមគ្គី​ភាព​ក្នុង​តំបន់​អាស៊ាន​​គួរ​ត្រូវ​បាន​មើល​ធ្ងន់​ក្នុង​ដំណាក់​កាល​នេះ​ ហើយ​ជ័យ​ជម្នះ​របស់​វៀត​ណាម​ក្នុង​ការ​ប្រកួត​ AFC Asian Cup លើក​នេះ​ ក៏​នឹង​បញ្ជាក់​ពី​ការ​រីក​ចម្រើន​​របស់​សមាគម​អាស៊ាន​ដែល​ក្នុង​នោះ​ក៏​មាន​ហ្វ៊ី​លីពីន​ផង​ដែរ។

ហ៊្វី​លីពីន​​មាន​ទម្រង់​លេង​រីក​ចម្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​គ្រប់​គ្នា​រីក​រាយ​​ដែល​អាច​រីក​ចម្រើន​ជាមួយ​គ្នា​​ក្នុ​ងចំណោម​បណ្ដា​ប្រទេ​ស​នៃ​តំបន់​អាស៊ាន​។

ក្រុម​វៀត​ណាម​សម្រេច​បាន​សមិទ្ធ​ផល​ដែល​ក្រុម​ម៉ាឡេស៊ី​តែង​តែ​ប្រាថ្នា​ចង់​បាន

តើ​យើង​អាច​និយាយ​ពិពណ៌នា​បែប​ណា​អំពី​ក្រុម​វៀត​ណាម? ពួក​គេ​មាន​ទម្រង់​លេង​ល្អ​ ក្នុង​ការ​ប្រកយត​ពាន​រង្វាន់ Asian Cup អាច​ឡើង​ដល់​វគ្គ​ ៨ក្រុម​ចុង​ក្រោយ​ ដែល​ពួក​គេ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​គីឡូ​ធ្ងន់​ជប៉ុន។

ក្នុ​ងនាម​ជា​ប្រជាជាតិ​ម៉ាឡេស៊ី ការ​ឈឺចាប់​ពី​បរាជ័យ​វគ្គ​ផ្តាច់​ព្រ័ត្រ​ AFF Suzuki Cup នៅ​មិន​ទាន់​ជា​សះ​ស្បើយ​នៅ​ឡើយ​ទេ ប៉ុន្តែបើ​គិត​ឡើង​វិញ ​​​គឺចាញ់​ក្រុម​ដែល​ខ្លាំង ជា​បរាជ័យ​មួយ​ដែល​បាន​កំណត់​ស្តង់​ដា​វិជ្ជមាន​​សម្រាប់​កីឡា​បាល់ទាត់​អាស៊ី​អាគ្នេយ៍ ហេតុ​នេះ​វា​គឺ​ជា​បរាជ័យ​មួយ​ដែល​គួរ​តែ​អបអរ​សាទរ​ទៅ​វិញ​ទេ។

អ្វីៗ​មិន​បញ្ចប់​ត្រឹម​នេះ​នោះទេ ព្រោះថ្មី​ៗ​នេះ ក្រុម​វៀត​ណាម​​បាន​ជាប់​ទៅ​ចូល​រួម​ប្រកួត​វើល​ខាប់​សម្រាប់​កីឡាករ​អាយុ​ក្រោម​ ២០ឆ្នាំ​ បាន​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ AFC Championship អាយុ​ក្រោម​ ២៣ឆ្នាំ​ បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​ក្នុ​ងព្រឹត្តិការណ៍​កីឡា Asian Games បាន​ឈ្នះ​ពាន AFF Suzuki Cup ហើយ​ឥឡូវ​នេះ​​ក្រុម​វៀ​តណាម​កំពុង​លេង​ធ្លោ​ក្នុង​ចំណោម​ក្រុម​ដែល​ខ្លាំង​បំផុត​នៅ​អាស៊ី។ ក្រុម​ម៉ាឡេស៊ី​តែង​តែ​សុបិន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ចង់​សម្រេច​បាន​សមិទ្ធផល​ទាំង​នេះ​ ប៉ុន្តែ​ពេល​នេះ​គឺ​ក្រុម​វៀត​ណាម​ជា​អ្នក​សម្រេច​បាន ហើយ​គេ​នៅ​មិនទាន់​បញ្ចប់​ត្រឹម​នេះ​នោះ​ទេ។

នេះ​គឺ​ជា​ជំហាន​ខ្លី​មួយ​សម្រាប់​ក្រុម​វៀត​ណាម ប៉ុន្តែ​ជា​ការ​បោះ​ជំហាន​មួយ​យ៉ាង​ធំ​សម្រាប់​កីឡា​បាល់ទាត់​ប្រចាំ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ទាំង​មូល។​ ជោគ​ជ័យ​របស់​ក្រុម​វៀត​ណាម​​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរ​ជាតិ​ក៏​បាន​បញ្ជាក់​អំពី​ភាព​រីក​ចម្រើន​នៃ​កីឡា​បាល់ទាត់​របស់​ម៉ាឡេស៊ី​ដែរ។

ជា​គូ​ប្រជែង​យូរ​អង្វែង​ ប៉ុន្តែ​ក្រុម​ឥណ្ឌូ​នេស៊ី​​ជូន​ពរ​ក្រុម​វៀត​ណាម​សំ​ណាង​ល្អ

ក្រុម​ឥណ្ឌូ​នេស៊ី​ និង​វៀត​​ណាម​​ជាមិត្ត​ល្អ ប៉ុន្តែ​ក៏​គឺ​ជា​គូប្រជែង​យូរ​អង្វែង​ក្នុង​វិស័យ​កីឡា​បាល់​ទាត់​ដែរ។ ក្រុម​វៀត​ណាម​ធ្លាប់​ធ្វើ​ឲ្យ​ក្រុម​ឥណ្ឌូ​នេស៊ី​ភិត​ភ័យ​ក្នុ​ងការ​ប្រកួត​ពាន​រង្វាន់ AFF Cup។ បើ​អ្នក​គាំ​ទ្រ​អាច​នៅ​ចង​ចាំ​អំពី​រឿង​អាស្រូវ “Sepakbola Gajah” ក្នុ​ងការ​ប្រកួត​ពាន​រង្វាន់ Tiger Cup ក្នុង​អំឡុង​ទសវត្សរ៍​ទី​៩០ ក្រុម​ជម្រើស​ជាតិ​ថៃ​ និង​ឥណ្ឌូ​នេស៊ី​ ខ្លាច​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​នាគ​មាស​វៀតណាម​ក្នុង​ការ​ប្រកួត​មួយ​ដែល​បង្កើត​ឲ្យ​មាន​រឿង​អាស្រូវ​ ដោយ​ក្រុម​ទាំង​ពី​រ​ព្យាយាម​ប្រកួត​យ៉ាងណា​ដើម្បី​​គេច​ពី​ការ​ជួប​ក្រុម​វៀត​ណាម។

ប៉ុន្តែ​ហេតុការណ៍​នេះ​ បាន​បញ្ជាក់​ពី​ភាព​ខ្លាំង​របស់​​កីឡា​បាល់ទាត់​វៀត​ណាម។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ពួក​គេ​តែង​តែ​ជា​ឧបសគ្គ​ដែល​បង្ក​ការ​លំបាក​ដល់​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូ​នេស៊ី។

ឥឡូវ​នេះ កីឡា​បាល់ទាត់​របស់​ពួក​គេ​កាន់​តែ​រីក​លូត​លាស់​លឿន​ជាង​ក្រុម​ឥណ្ឌូ​នេស៊ី​ទៅ​ទៀត។ ក្នុង​ពេល​ដែល​ក្រុម​ឥណ្ឌូ​នេស៊ី​កំពុង​តែ​ដើរ ក្រុម​​វៀត​ណាម​កំពុង​រត់​ដូច​ផ្លេក​បន្ទោរ។ តាម​រយៈ​ទម្រង់​លេង​របស់​ពួក​គេ​ក្នុ​ងការ​ប្រកួត​ពាន​រង្វាន់ Asian Cup យើង​អាច​ទទួល​ស្គាល់​ថា​​ពួក​គេ​មាន​ទម្រង់​លេង​ល្អ​បំផុត​ក្នងុ​ចំណោម​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​ភាព​អាគ្នេយ៍​ ទន្ទឹម​គ្នា​ជាមួយ​ក្រុម​ជម្រើសជាតិ​ថៃ។

AFC Asian Cup 2019: Indonesia backs Vietnam

យើង​ជឿថា​ក្រុម​វៀត​ណាម​អាច​ធ្វើ​ឲ្យ​​បណ្ដា​ប្រទេស​​អាស៊ាន​មាន​មោទនភាព​ ជាមួយ​នឹង​សមិទ្ធផល​របស់​ពួក​គេ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Asian Cup 2019 គឺ​ចាប់តាំង​ពី​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​មក​ម៉្លេះ​ សាធារណជន​មាន​អារម្មណ៍​ថា​ ពួក​គេ​នឹង​សម្រេច​បាន​លទ្ធផលធំ​ក្នុង​ចំណោម​ក្រុម​ជម្រើស​ជាតិ​អាស៊ាន​ទាំងបី។

សូម​ឲ្យ​មាន​សំណាង​ល្អ​ណា​ ក្រុម​វៀត​ណាម! សូម​ធ្វើ​ឲ្យ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​មាន​មោទនភាព​លើ​អ្នក​ ហើយ​សូម​ប្រើ​ទេព​កោសល្យ​កីឡាករ​ និង​បច្ចេក​ទេស​លេង​របស់​គ្រូ​បង្វឹករបស់អ្នកបំបាក់​ក្រុម​ជប៉ុនឲ្យបាន​!

Comments