រកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC Asian Cup នៅអារ៉ាប់រួម

Touch my privates? You get punched: Laos Toyota’s Victor Amaro escapes red card

បន្ទាប់ពីប្រកួតប្រជែងដ៏ខ្លាំងខ្លា ក្រុមជម្រើសជាតិចំនួន៤ដណ្តើមបានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC Asian Cup មាន អ៊ីរ៉ង់ ជប៉ុន កាតា និងម្ចាស់ផ្ទះអារ៉ាប់រួម។ 

កាតា បានឈ្នះ កូរ៉េខាងត្បូង ១-០ ដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងការប្រកួតវគ្គ៨ក្រុមដើម្បីកក់កៅអីមួយទៅប៉ះ អារ៉ាប់រួម ដែលឈ្នះ អូស្ត្រាលី ១-០ ដូចគ្នា។ ចំណែក ជប៉ុន បំបាក់ វៀតណាម ១-០ ដោយបាល់ពេណាល់ទី ដើម្បីធានានកៅអីមួយមកប៉ះ អ៊ីរ៉ង់ ដែលឈ្នះចិនស្រួលៗ ៣-០។

Semi-finals line-up confirmed. Who will be in the #AsianCup2019 final?

Posted by AFC Asian Cup on Friday, 25 January 2019

 

វគ្គ១/២ផ្តាច់ព្រ័ត្រ នឹងប្រកួតនៅថ្ងៃទី២៨ ២៩ខាងមុខ នៅកីឡដ្ឋាន  Hazza bin Zayed Stadium ទីក្រុងអាល់អ៊ីន និង Mohammed bin Zayed Stadium នៅទីក្រុងអាប៊ូដាប៊ី។

ចំណែកវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ធំបំផុតប្រចាំទ្វីបមួយនេះ នឹងធ្វើឡើងនៅថ្ងៃទី០១ ខែកុម្ភៈខាងមុខ វេលាម៉ោង ៦ៈ០០នាទី នៅកីឡដ្ឋាន Zayed Sports City Stadium។

 

Comments