ជប៉ុន ផ្តួល អុីរ៉ង់ឡើងទៅវគ្គ​ផ្តាច់​ព្រ័ត្រ AFC Asian Cup 2019

Touch my privates? You get punched: Laos Toyota’s Victor Amaro escapes red card

ក្រោយការ​ប្រយុទ្ធដ៏ស្វិតស្វាញ​ពេញ​ ៩០​នាទី ក្រុម​សាមុរ៉ៃខៀវ​ជប៉ុន បាន​ទម្លាក់​ក្រុម​អុីរ៉ាក ដែល​មិន​ធ្លាប់​ស្គាល់​ចាញ់​សោះ​នៅក្នុង​ការប្រកួត​​ក ៥ ប្រកួត​កន្លង​មក ហើយ​កាលពី​នៅក្នុង​ពូល​ជា​ក្រុម​ដែល​ស៊ុត​បាន​ច្រើន​គរាប់ជាងគេ​ និង​មិន​ធ្លាប់​មាន​ក្រុម​ណា​ស៊ុត​ចូលឡើង។

ក្រុម​​ជប៉ុនបាន​ស៊ុតបញ្ចូល​ទី​ក្រុម​អុីរ៉ង់​រហូត​ដល់ ៣ គ្រាប់ ដែលគ្រាប់ទី ១ រកបាន​ដោយកីឡាករ Yuya Osako  នៅនាទីទី ៥៦។

AFC Asian Cup 2019: អុីរ៉ង់ ០-១ ជប៉ុន – រកបាន​ដោយកីឡាករ Yuya Osako (៥៦)

គ្រាប់បាល់ទីពីរ​​បាន​មកពី​បាល់​ពិន័យ​ ១១ ម៉ែត្រ​ក្រោយ​ពេល​ដែល​កីឡាករ​អុីរ៉ង​ដួល​ហើយ​ច្រត​ដៃ​ហើយ​ធ្វើ​ឲ្យ​ប៉ះបាល់។ ក្រោយ​ការ​​ពិនិត្យ VAR រួច​មក​អាជ្ញាកណ្តាល​ក៏​សម្រេច​ឲ្យ​បាល់​ពិន័យ ១១ ម៉ែត្រ​ទៅក្រុម​ជប៉ុន។ ​កីឡាករ​ជប៉ុន Yuya Osako ក៏បាន​ស៊ុត​បញ្ចូលទីនៅនាទីទី ៦៧ ដែល​អ្នកចាំទីអុីរ៉ង់​ដែល​ធ្លាប់​មាន​ប្រវត្តិរារាំង​បាល់​ពិន័យ​ ១១ ម៉ែត្រ​របស់​ Ronaldo ពេល​ ប្រកួត​វើលខាប់នៅរុស្ស៊ី មិន​អាច​ជួយសង្គ្រោះបានឡើយ ។

AFC Asian Cup 2019: អុីរ៉ង់ ០-១ ជប៉ុន – រកបាន​ដោយកីឡាករ Yuya Osako (៥៦)

ជិតចប់​ការ​ប្រកួត​គឺ​នៅ​នាទីទី ៩០+២ ទៅហើយ កីឡាករ​  Genki Haraguchi ក៏​បន្ថែម​បាន​មួយគ្រាប់​ទៀត​បញ្ចប់ក្តីសង្ឃឹម​ទាំងស្រុងរបស់ក្រុម​អុីរ៉ង់។

AFC Asian Cup 2019: អុីរ៉ង់ ០-៣ ជប៉ុន – រកបាន​ដោយកីឡាករ Genki Haraguchi (៩០+២’)

ចប់​ការ​ប្រកួត​ជប៉ុនបាន​ទម្លាក់​អុីរ៉ង់ក្នុង​លទ្ធផល ៣-០ ហើយ​ជប៉ុន​នឹង​ទៅរង់​ចាំ​ក្រុម​មួយទៀត​ដែល​អាចជាក្រុម កាតា ឬ ក្រុម​ម្ចាស់ផ្ទះ អេមីរ៉ាត អារ៉ាប់រួម ដែលក្រុម​ទាំងពីរ​នេះនឹង​ជួប​គ្នា​នៅថ្ងៃស្អែក​វេលាម៉ោង ៩ល្ងាច​ ម៉ោង​នៅកម្ពុជា។ ក្រុមដែលឈ្នះ​នឹង​ទៅជួប​ជប៉ុន​នៅវគ្គផ្តាច់​ព្រាត់នៅថ្ងៃសុក្រទី ១ ខែ កុម្ភៈ វេលាម៉ោង ៩ល្ងាច​ម៉ោង​នៅកម្ពុជា។

តើ​អ្នកទាំងអស់គ្នា​នៅចាំ​អ្នកចាំទីអុីរ៉ាក់រូប​នេះបានទេ? គាត់​គឺ​កីឡាករ Alireza Beiranvand ដែល​សង្គ្រោះបាល់ពិន័យ ១១ ម៉ែត្រ ស៊ុត​ដោយ Ronaldo នៅវើលខាប់ ២០១៨។

Comments