ជម្រើសជាតិកាតា ប្រមូលពានស្ទើរទាំងអស់ពីពាន AFC Asian Cup យប់មិញ

Touch my privates? You get punched: Laos Toyota’s Victor Amaro escapes red card

ក្រៅតែពីឈ្នះជើងឯក បន្ទាប់ពីយកឈ្នះជប៉ុន ៣-១ ក្រុមជម្រើសជាតិកាតាដណ្តើមបានពានស្ទើរទាំងអស់ពីការប្រកួតពានរង្វាន់ AFC Asian Cup កាលពីយប់មិញ នៅទីក្រុង Abu Dahbi ប្រទេសអារ៉ាប់រួម។ 

ខ្សែប្រយុទ្ធវ័យទើបតែ២២ឆ្នាំ Almoez Ali បានឈ្នះពានរង្វាន់ផ្ទាល់ខ្លួនដល់ទៅ២គឺ អ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ ( ៩គ្រាប់ក្នុង៧ប្រកួត) និងកីឡាករលេងល្អជាងគេ ( MVP ) ។ ចំណែកអ្នកចាំទី  Saad Al Sheeb បានឈ្នះស្រោមដៃមាសផងដែរ បន្ទាប់ពីបិទសំណាញ់ទីយ៉ាងល្អ និងរបូតតែ១គ្រាប់គត់ក្នុងការប្រកួតនេះ នៅវគ្គផ្តាច់ព្រ័ត្រ។

ចំណែកជប៉ុន ក្រៅពីទទួលបានជើងឯករង ពួកគេក៏ទទួលបានពានលេងគោរពដៃគូ Fair Play ផងដែរ។

ជើងឯកកាតាទទួលបានប្រាក់រង្វាន់៥លានដុល្លារ ខណៈជប៉ុនទទួលបាន៣លាន ស្របពេលក្រុមឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទទួលបាន១លានដុល្លារម្នាក់។ ចំណែកក្រុមដែលចូលរួមទាំង២៤ក្រុម ក៏នឹងទទួលបាន២០ម៉ឺនដុល្លារផងដែរ។

 

Comments