Messi ដណ្តើម​បាន​ស្បែក​ជើង​មាស​ទី​ប្រាំ!

Lionel Messi ទទួលបានស្បែកជើងមាសនៃបាល់ទាត់ទ្វីបអឺរ៉ុបជាលើកទីប្រាំរបស់ខ្លួន។

តារាបាល់ទាត់ឆ្នើមរបស់ Barcelona និងអាហ្សង់ទីនរូបនេះដណ្តើមបានរង្វាន់នេះ បន្ទាប់ពីស៊ុតបញ្ចូលទីបាន ៣៤ គ្រាប់នៅក្របខណ្ឌ La Liga ក្នុងរដូវកាលនេះ ខណៈ Barca លើកពាន La Liga និងពាន Copa del Rey ។

Messi ដែលបានចូលលេងជាកីឡាករបម្រុងកាលពីថ្ងៃអាទិត្យនេះ បានជួយឲ្យ Barcelona យកឈ្នះលើ Real Sociedad នៅថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍នេះ ហើយរូបគេក៏បានឈ្នះរង្វាន់នេះនៅឆ្នាំ ២០១៧, ២០១៣, ២០១២ និង ២០១០ ផងដែរ។

កីឡាករវ័យ ៣០ ឆ្នាំរូបនេះទទួលបានចំណាត់ថ្នាក់លើ Mohamed Salah របស់ Liverpool (៣២ គ្រាប់) ដោយលើសពីរគ្រាប់ ខណៈ Harry Kane របស់ Tottenham បានស្ថិតក្នុងចំណាត់ថ្នាក់ទីបីដោយមាន ៣០ គ្រាប់។

Jonas របស់ក្រុម Benfica ក៏រកគ្រាប់បាល់បានសរុបចំនួន ៣៤ គ្រាប់ដូច Messi ដែរ ប៉ុន្តែគ្រាប់បាល់ស៊ុតបញ្ចូលទីនៅលីគរបស់ព័រទុយហ្គាល់មួយគ្រាប់មានតម្លៃស្មើនឹង 0,៥ ពិន្ទុប៉ុណ្ណោះ ព្រោះវាមិនស្ថិតនៅក្នុងលីគកំពូលទាំងប្រាំនៅទ្វីបអឺរ៉ុបទេ។

Cristiano Ronaldo ដែលជាកីឡាករឈ្នះរង្វាន់នេះបានបួនដង បានបញ្ចប់នៅចំណាត់ថ្នាក់ទីប្រាំបី ក្រោយពីស៊ុតបញ្ចូលទីបាន ២៦ គ្រាប់សម្រាប់ Real Madrid ។

ខាងក្រោមនេះគឺជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតទាំង ១០ នាក់៖

១. Lionel Messi, Barcelona ៦៨ ពិន្ទុ (៣៤ គ្រាប់)
២. Mohamed Salah, Liverpool ៦៤ ពិន្ទុ (៣២ គ្រាប់)
៣. Harry Kane, Tottenham Hotspur ៦០ ពិន្ទុ (៣០ គ្រាប់)
៤. Ciro Immobile, Lazio ៥៨ ពិន្ទុ (២៩ គ្រាប់)
៥. Mauro Icardi, Inter Milan ៥៨ ពិន្ទុ (២៩ គ្រាប់)
៦. Robert Lewandowski, Bayern Munich ៥៨ ពិន្ទុ (២៩ គ្រាប់)
៧. Edinson Cavani, Paris Saint-Germain ៥៦ ពិន្ទុ (២៨ គ្រាប់)
៨. Cristiano Ronaldo, Real Madrid ៥២ ពិន្ទុ (២៦ គ្រាប់)
៩. Jonas, Benfica ៥១ ពិន្ទុ (៣៤ គ្រាប់)
១០. Luis Suarez, Barcelona ៥០ ពិន្ទុ (២៥ គ្រាប់)

Comments