ប្រធាន FIFA ស្វាគមន៍ចិន ដែលចង់ធ្វើជាម្ចាស់ផ្ទះរៀបចំ World Cup ឆ្នាំ២០៣០

Infantino laughs off concerns about 2022 World Cup after Doha World Athletics issues

ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino បាននិយាយកាលពីថ្ងៃពុធ ក្នុងសប្តាហ៍នេះថា លោកស្វាគមន៍ប្រទេសចិន ក្នុងការដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក World Cup នៅឆ្នាំ ២០៣០ បន្ទាប់ពីចិន បានសិទ្ធិជាប្រទេសរៀបចំការប្រកួត Asian Cup នៅឆ្នាំ ២០២៣។

ការពីមុន បើតាមច្បាប់របស់ FIFA គឺត្រូវតែមានការផ្លាស់ប្តូរទ្វីប ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត World Cup។ ហើយកាលពីមុន លោក Infantino ក៏ធ្លាប់លើកឡើងថា លោកមិនដែលគិតថាចិន នឹងអាចចូលរួមដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០៣០នោះទេ ពីព្រោះតែវាមានគម្លាតត្រឹមតែ ៨ឆ្នាំ បន្ទាប់ពីប្រទេសកាតា ដែលត្រូវធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ ២០២២ខាងមុខ។

លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលជាអ្នកគាំទ្របាល់ទាត់ម្នាក់ដែរ បានលើកឡើងក្នុងពេលប្រកាសធ្វើជាម្ចាស់ផ្ទះ Asian Cup កាលពីថ្ងៃអង្គារសប្តាហ៍នេះថា លោកសង្ឃឹមថា ប្រទេសរបស់លោក អាចនឹងរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតធំបែបនេះ ក្នុងចន្លោះឆ្នាំ ២០៣០ និង ២០៣៤ បើអាចទៅរួច។

ដូច្នេះហើយ ទើបក្នុងពេលជាប់ឆ្នោតជាថ្មីក្លាយជាប្រធាន FIFA អណ្តត្តិទី ២ លោក Infantino បានថ្លែងពីទីក្រុងប៉ារីសថា លោកនឹងមានសប្បាយចិត្ត ប្រសិនបើមានប្រទេសកាន់តែច្រើន ចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ដើម្បីញុំាងឲ្យព្រឹត្តិការណ៍បាល់ទាត់នោះ កាន់តែពោរពេញដោយការប្រកួតប្រជែង។

China Cup 2019: Uruguay 4-0 Thailand – Highlights

គួរជម្រាបជូនថា នៅឆ្នាំ ២០២២ ការប្រកួតបាល់ទាត់ World Cup នឹងធ្វើឡើងក្នុងប្រទេសកាតា ខណៈដែលការប្រកួត World Cup ឆ្នាំ ២០២៦ ត្រូវបានប្រកាសធ្វើឡើងក្នុងប្រទេស ៣ នៅទ្វីបអាមេរិកខាងជើង គឺកាណាដា អាមេរិក និងម៉ិកស៊ិក។

ជាការកត់សម្គាល់ ប្រទេសចិន បានជាប់ចូលលេងក្នុងព្រឹត្តិការណ៍ World Cup បានតែ ១ដងប៉ុណ្ណោះ គិតតាំងពីឆ្នាំ ១៩៣០មក គឺក្នុងឆ្នាំ ២០០២ ដែលប្រទេសជប៉ុន និងកូរ៉េខាងត្បូង ធ្វើជាម្ចាស់ផ្ទះ។ ក្រោយមកទៀត ចិនពុំដែលជាប់ក្នុងជម្រើស ៣២ក្រុម ដើម្បីទៅលេងនៅ World Cup នោះទេ។ ប៉ុន្តែប្រសិនបើ ចិនបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ World Cup នៅឆ្នាំ ២០៣០ គេមិនចាំបាច់ប្រកួតជម្រុះដ៏លំបាកលំបិនទេ គឺគេបានសិទ្ធិចូលរួមប្រកួតតែម្តង៕

Comments