LIVE – ការចាប់ឆ្នោត​ពូលប្រកួតជម្រុះវើលខាប់ ២០២២ ជុំទី ២

Infantino laughs off concerns about 2022 World Cup after Doha World Athletics issues

ប្រទេស​ ៤០ ក្នុង​តំបន់​អាស៊ី​នឹង​ត្រូវ​ចាប់ឆ្នោត​សម្រាប់ការប្រកួត​ជម្រុស​វើលខាប់ ២០២២ និង AFC Asian Cup 2023 នៅប៉ុន្មាននាទីខាងមុខ​នេះ ដែលក្នុង​នោះ​នឹង​មាន ម៉ាឡេស៊ី កម្ពុជា បង់ក្លាដេស ។ល។ ដែលបាន​ឆ្លង​ផុត​វគ្គជម្រុះ​ជុំដំបូង​រួចហើយ។

ពួកគេ​នឹង​ចូលរួមជាមួយប្រទេស​ ជប៉ុន កូរ៉េ អុីរ៉ង់ អូស្ត្រាលី វៀតណាម ថៃ ហ្វ៊ីលីពីន និង ជើង​ឯក​បាល់ទាត់​ស៊ី កាតា ដែល​នឹង​ត្រូវ​ច្របល់ចូលគ្នា​ទៅជា ហើយបែកចែកទៅជា ៥ ប្លុក​ផ្សេងគ្នា ដើម្បីចាប់ឆ្នោតកាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៩ កន្លងទៅ ដើម្បីចាប់ឆ្នោត​នៅ​ពេលបន្តិច​ទៀត​នេះ។

វៀត​ណាមដែល​ជាក្រុម​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាងគេ​ក្នុង​តំបន់​អាស៊ាន ស្ថិត​នៅក្នុង​ ប្រអប់ទី ២ ខណៈដែលថៃ និង ហ្វ៊ីលីពីនស្ថិតក្នុងប្រអប់ទី ៣ ហើយ​ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ស្ថិត​នៅក្នុងប្រអប់ទី ៤ រីឯ កម្ពុជា សិង្ហបុរី និង ឥណ្ឌូណេស៊ី ស្ថិតនៅក្នុងប្រអប់ទី ៥ ក្នុងចំណោម​ប្រទេស​ដែលមានចំណាត់ថ្នាក់ទាបដូចគ្នា។

ប្រទេសក្នុង​ប្រអប់នីមួយៗសម្រាប់ការ​ចាប់ឆ្នោត​នេះមានដូចខាងក្រោម៖

ប្រអប់ទី ១: IR Iran, Japan, Korea Republic, Australia, Qatar, United Arab Emirates, Saudi Arabia, China

ប្រអប់ទី ២: Iraq, Uzbekistan, Syria, Oman, Lebanon, Kyrgyz Republic, Vietnam, Jordan

ប្រអប់ទី ៣: Palestine, India, Bahrain, Thailand, Tajikistan, North Korea, Chinese Taipei, Philippines

ប្រអប់ទី ៤: Turkmenistan, Myanmar, Hong Kong, Yemen, Afghanistan, Maldives, Kuwait, Malaysia

ប្រអប់ទី ៥: Indonesia, Singapore, Nepal, Cambodia, Bangladesh, Mongolia, Guam, Sri Lanka

ក្រុម​ទាំង ៤០ នឹង​ត្រូវ​បែងចែកជា ៨ ពូល ដែល​ក្នុង​ ១ពូល ​មាន ៥ ក្រុម ហើយក្រុម​ដែលមាន​ពិន្ទុច្រើនជាងគេ​ក្នុង​ពូលនីមួយៗ​ រួប​ទាំង ៤​ ក្រុម​បន្ទាប់ល្អបំផុត នឹង​អាច​ឡើងទៅលេង​នៅ ពានរង្វាន់បាល់ទាត់អាស៊ី និង​បន្តទៅ​វគ្គជម្រុះវើលខាប់ ២០២២ ជុំទី ៣។

សូមតាម​ដានការផ្សាយ​ផ្ទាល់​​លទ្ធផលនៃការចាប់ឆ្នោត​នេះជាមួយយើង​ខ្ញុំដូចតទៅ៖

Comments