តោះ! មកស្គាល់ ២ក្រុមទៀតដែលលេង UCL នៅរាត្រីនេះ!

រាត្រីថ្ងៃទី ១៤ កុម្ភះ នេះគឺមានបួនក្រុមចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងការតតាំងគ្នាដើម្បីប្រជែងយកកៅអីទៅវគ្គបន្ត ក្នុង ពានរង្វាន់លីគកំពូលនៅតំបន់អឺរ៉ុប (UCL)។

ស្ថិតនៅក្នុងតំណាក់កាលចាញ់ធ្លាក់ៗ គឺក្រុមនិមួយៗ មានការប្រឹងប្រែងយ៉ាង ខ្លាំង ក្នុងនោះគឺក្រុមទាំងអស់ត្រូវប្រកួតពីរជើងដោយក្រុមណាចំណេញគ្រាប់បាល់បានច្រើនជាងគឺក្រុមនោះមានសិទ្ធ​ឆ្លង​ទៅវគ្គបន្តគឺវគ្គមួយភាគបួន ក្រៅពីចំណេញគ្រាប់បាល់ហើយគឺ FIFA បានគិតតាមរូបមន្តគ្រាប់បាល់ក្រៅដី (Away goal) ដោយក្រុមណាស៊ុតចូលគ្រាប់បាល់ក្រៅដីច្រើនជាងជាអ្នកឈ្នះ ទោះជាមានចំនួនគ្រាប់បាល់ស្មើគ្នាក៏ដោយ។

តោះ! មកដឹងត្រួសៗពីក្រុមដែលត្រូវប្រកួតក្នុងថ្ងៃនៃសេចក្តីស្រលាញ់យប់នេះវេលាម៉ោង ២និង៤៥នាទីរំលងអធ្រាត ដោយសា​តែពួកគេជាប់ភារកិច្ចក្នុងសង្គ្រាម​លើ​វាល​ស្មៅពណ៌​បៃតងមួយនេះ​ធ្វើឲ្យពួកគេមិនបានទៅជួបជុំក្រុមគ្រួសារក៏ដូចជាមិត្ត​ភ័ក្រនៅក្នុងថ្ងៃ Valentine’s day នេះឡើយ។ ថាតើក្រុមណាអាចពាំនាំយកជ័យជំនះជាកាដូទៅជូនក្រុមគ្រួសាររបស់ពួកគេបាន​ក្នុងរាត្រីនេះ?

១. Real Madrid ត្រូវបើកទ្វាកីឡដ្ឋាន Bernabeu របស់ខ្លួនទទួលភ្ញៀវដែលកំពុងឡើងជើងខ្លាំងបំផុតហើយក៏ជាក្លិបអ្នកមាន​ដែលហ៊ានចំណាយទឹកប្រាក់មហាសាល​ដើម្បីទិញកីឡាករថ្លៃៗបំផុតលើ​លោក​យក​មកពង្រឹងក្រុម ដោយមានមហិច្ចតាចង់ឈ្នះពានរង្វាន់កំពូលទ្វិបអឺរ៉ុបមួយនេះ។ បច្ចុប្បន្ន អធិរាជពណ៌ស គឺស្ថិតនៅចំណាត់​ថ្នាក់លេខ៤ ក្នុង លីគកំពូលអេស្ប៉ាញ (Laliga) ដោយមាន ៤២ពិន្ទុក្នុងដៃ ក្នុង ២២ប្រកួត ឈ្នះ១២ ស្មើ៦ ចាញ់៤ ស៊ុតបាន ៥០គ្រាប់ គេស៊ុតចូលវិញ​ ២៣គ្រាប់ អ្នករកគ្រាប់បាល់បានច្រើនជាងគេគឺ CR7 ដោយស៊ុតបាន ១១គ្រាប់

ក្លិបដែលមានមូលដ្ឋាននៅរាជធានី ម៉ាឌ្រីតនេះចាប់ផ្តើមរដូវកាលថ្មីដូចជាមិនសូវបានល្អសោះ ដោយបានត្រឹមចំណាត់ថ្នាក់លេខ៤ នៅក្នុងលីគ ហើយធ្លាក់​ចេញពីពានរង្វាន់ Copa Del Rey ដោយក្រុមពាក់់កណ្តាលតារាងយ៉ាងគួឲ្យភ្ញាក់ផ្អើល។ ថាតើក្រុមដែលការពារដំណែង ជើងឯកលីគកំពូលអឺរ៉ុប ២ឆ្នាំជាប់គ្នានេះអាចធ្វើបានល្អប៉ុណ្ណានៅរាត្រីនេះ? ព្រោះថា Real គឺជាក្រុមមួយដែលឈ្នះពាន UCL នេះបានច្រើនជាងគេ ពោលគឺរហូតដល់ ១២ដងឯណោះដោយមិនមានក្រុមណាអាចធ្វើបានឡើយ។

PSG, Ligue 1 Prancis

២. Paris Saint Germain ក្រុមអ្នកមានរបស់បារាំងនៅត្រូវធ្វើតំណើរទៅសួសុខទុក្ខក្រុម Real។ ក្នុងតួនាទីជាក្រុមភ្ញៀវ Paris ក៏មិនមានអ្វីព្រួយបារម្មណ៍ជាដុំកំភួនដែរ ព្រោះក្រុមដែល​មានមូលដ្ឋាន​នៅទីក្រុងប៉ារីសនេះគឺឡើងជើងខ្លាំង មែនទែនទាំងប្រកួតក្នុងលីគនឹងប្រកួតជាលក្ខណៈអន្តរជាតិ ជាពិសេសកាលពីប្រកួតជម្រុះតាមពូល UCL គឺ PSG មិន​ស្គាល់ពាក្យថាចាញ់ឡើយ។ ឈនៅចំណាត់​ថ្នាក់កំពូលនៅក្នុងលីគរបស់បារាំង នឹងវ៉ាដាច់ពិន្ទុក្រុមលេខពីររហូតដល់ទៅ ១២ ពិន្ទុ។ បច្ចុប្បន្ន PSG គឺស្ថិតនៅចំណាត់ថ្នាក់លេខ១ ដោយមាន ៦៥ពិន្ទុក្នុងដៃ ក្នុង ២៥ប្រកួត ឈ្នះ២១ ស្មើ២ ចាញ់២ ស៊ុតបាន ៧៦គ្រាប់ គេស៊ុតចូលវិញ​ ១៧គ្រាប់។ ចាប់តាំងពីទិញ Neymar Jr និង Mbappe បន្ថែមពីលើ Cavani មកធ្វើឲ្យ តំបន់ប្រយុទ្ធរបស់ខ្លួនកាន់តែមុត​ស្រួចថែមទៀត​ដោយមិនមានក្រុម​កំពូលណាមួយនៅតំបន់អឺរ៉ុបហ៊ានមើលស្រាល​ឡើយ។ កំពូលខ្សែរប្រយុទ្ធទាំងបីបានប្រកៀកស្មាគ្នាស៊ុតបញ្ចូលទីឲ្យក្លិបអ្នកមានមួយនេះបាន ៤៨គ្រាប់ហើយនៅក្នុង League 1 បារាំងនេះ។

សម្រាប់ជើងកីឡាករដូចជាមានបញ្ហាអ្វីឡើយសម្រាប់ក្រុមភ្ញៀវគឺពេញជើងល្អតែម្តង តែសម្រាប់ក្រុមម្ចាស់ផ្ទះវិញគឺមានបញ្ហា ច្រើនគួរសម ដោយ Cavajal ជាប់បំរាមមិនបានចូលប្រកួតឡើយ ចំពោះ BBC វិញគឺមិនដឹងថាអាចដឹកដៃគ្នាប្រទុយ្ធបានដែរ ឬទេគឺនៅស្រពិចស្រពិលនៅឡើយ។

ចំពោះប្រវត្តិជួបគ្នាវិញនៅ ៥ប្រកួតចុងក្រោយក្រុម Real ឈ្នះ ៣ដង Paris ឈ្នះ ១ដង នឹងស្មើគ្នា ១ដង ចំនុចសំខាន់គឺ ស្តេចស មិនដែលស៊ី PSG លើសពី ១គ្រាប់ទោះជាក្នុងដីខ្លួនឯងក៏ដោយ តែសម្រាប់ការប្រកួតចុងក្រោយបំផុតជាការប្រកួតមិត្តភាពអន្តរ​ជាតិ​គឺ ប៉ារីសបានធ្វើស៊ី សេ្តចស រហូតដល់ ៣ទល់និង១។ ថាតើរាត្រីនេះ PSG អាចធ្វើស៊ី Real បានទៀតដែរ ឬ ទេ? តើលោក Zidane មានយុទ្ធសាស្រ្ថអ្វីអាចបិទ កំពូលខ្សែរប្រយុទ្ធទាំងបីរបស់លោក  Emery បាន? អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតគឺ គ្រូបង្វឹករបស់ក្រុមបារាំងគឺជនជាតិអេស្ប៉ាញ រីឯគ្រូបង្វឹករបស់​ក្រុម​អេស្ប៉ាញ​គឺ​បែ​ជា​ជន​ជាតិ​បារាំងទៅវិញ។ តើពួកគាត់ដឹងច្បាស់អ្វីខ្លះអំពីក្រុមដៃគូរបស់ពួកគាត់ដែលជាក្រុមជាតិសាសន៍របសល់ខ្លួន? ដូច្នេះមានតែចាំតាមដានទាំងអស់គ្នា​ណានៅរាត្រីនេះ។

Comments